• នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥
    Jul 4 2025
    ** លោកនាយករដ្ឋមន្ត្រីថា អូស្ត្រាលីមិនអាចធ្វើតាមអាមេរិកទេ ហើយត្រូវកំណត់របៀបវារៈសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ** ស្រ្តីវ័យ៦៣ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ពីបទចោទប្រកាន់ "ការបោកប្រាស់ជូនពរជ័យ" រាប់លានដុល្លារ។ ** ប៉ូលីសញូសៅវែលជំរុញឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងអំឡុងពេលកូនសិស្សវិស្សមកាលនេះ។
    Show more Show less
    4 mins
  • ដំណើរជីវិតដើម្បីក្លាយជាចុងភៅម្នាក់ក្នុងប្រទេសអូស្រ្តាលី
    Jul 4 2025
    ចុងភៅ ជាការងារមួយដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ចំពោះសុវត្តិភាពម្ហូបអាហារ ហើយដើម្បីអាចក្លាយជាចុងភៅម្នាក់ក្នុងប្រទេសអូស្រ្តាលី សិស្សនិស្សិតត្រូវចំនាយពេលវេលាច្រើនឆ្នាំ និងសិក្សាដោយយកចិត្តទុកដាក់។ សូមស្តាប់បទសម្ភាន៍ជាមួយលោក សំរិត បូរវិហ្ហស្សាល ដែលជាចុងភៅម្នាក់ក្នុងរដ្ឋវិចថូរៀ។
    Show more Show less
    14 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥
    Jul 4 2025
    ** សមាជិកសភាឯករាជ្យព្រមានថាជនរងគ្រោះដោយសារការចោទប្រកាន់រំលោភបំពាននៅកន្លែងមើលថែទាំកុមារនៅ រដ្ឋវិចថូរៀ អាចប្រឈមមុខនឹងការប៉ះទង្គិចជាច្រើនឆ្នាំ។ ** ទឹកប្រាក់បន្ថែមចំនួន ៤៥លានដុល្លារ ត្រូវបានដាក់ចូលទៅក្នុងកញ្ចប់ជំនួយសង្គ្រោះទឹកជំនន់សម្រាប់តំបន់ភាគខាងលិចនៃរដ្ឋគ្វីនស្លេន។ ** អ្នកជំនាញអង្គការសហប្រជាជាតិបញ្ចេញឈ្មោះក្រុមហ៊ុនរាប់សិបដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការបង្កសង្គ្រាមនៅហ្គាហ្សា។
    Show more Show less
    11 mins
  • លោក ហ៊ុន សែន ប្រាប់​នាយករដ្ឋមន្រ្តី​កុំ​ឱ្យ​ទិញ​ទំិនិញ​យុទ្ធសាស្រ្តបី​យ៉ាង​ពី​ថៃ
    Jul 4 2025
    កាលពីព្រឹកថៃ្ងព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសប្រាប់ទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលជាកូនរបស់លោកថា ទៅថ្ងៃខាងមុខ ទោះបីជាថៃ ព្រមបើកព្រំដែនឡើងវិញ និងចរចាត្រូវរ៉ូវគ្នាឡើងវិញក៏ដោយ ក៏កម្ពុជាមិនត្រូវទិញទំនិញយុទ្ធសាស្ត្រ ៣យ៉ាងពីថៃឡើយ។ នោះគឺកម្ពុជា មិនត្រូវទិញភ្លើងអគ្គិសនី សេវាអ៊ិនថឺណេត និងប្រេងឧស្ម័នពីប្រទេសថៃឡើយ។ ការប្រកាសលោកហ៊ុនសែនបែបនេះ គឺដើម្បីបង្ការនាពេលខាងមុខ បើសិនជាមានបញ្ហាជាមួយគ្នា នោះថៃនឹងគំរាមកំហែងដល់កម្ពុជាលើទំនិញទាំង ៣ប្រភេទនេះទៀត។
    Show more Show less
    6 mins
  • លោក ហ៊ុន សែនប្រកាសថា រដ្ឋសភា​នឹងបើកកិច្ច​ប្រជុំ​ធ្វើ​វិសោធនកម្មច្បាប់​ដកសញ្ជាតិ​នៅ​សប្តាហ៍ក្រោយ
    Jul 4 2025
    កាលពីព្រឹកថៃ្ងព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសថា នៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពីជនណា ដែលឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯង។
    Show more Show less
    5 mins
  • បទចោទប្រកាន់ផ្លូវភេទកុមារ ជំរុញឱ្យមានការពិនិត្យសុវត្ថិភាពជាបន្ទាន់នៅក្នុងមណ្ឌលមើលថែទាំកុមារ​ក្នុងរដ្ឋវិចថូរៀ
    Jul 3 2025
    រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួននឹងស្វែងរកអំណាចថ្មីដើម្បីកាត់មូលនិធិពីមជ្ឈមណ្ឌលថែទាំកុមារ - Childcare ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដារសុវត្ថិភាព។ វាកើតឡើងក្រោយពីមានការលាតត្រដាងថាប៉ូលីសរដ្ឋវិចថូរៀ បានចាប់ខ្លួនបុគ្គលិកមើលថែកុមារម្នាក់ និងដាក់បទចោទប្រកាន់ចំនួន ៧០ករណី ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្លូវភេទ។ រដ្ឋវិចថូរៀក៏កំពុងនាំមកនូវកំណែទម្រង់ផ្ទាល់ខ្លួនមួយចំនួន និងពន្លឿនបម្រាមរបស់រដ្ឋាភិបាលសហព័ន្ធដែលបានគ្រោងទុករួចហើយ លើការប្រើប្រាស់ទូរសព្ទដៃនៅតាមមជ្ឈមណ្ឌលនានា។
    Show more Show less
    9 mins